កំណែថ្មីបំផុត: មករា ០១, ២០២៦
ដើម្បីធានាថាការប្រើប្រាស់អ៊ីនធឺណិតក្នុងក្រុមហ៊ុនត្រូវបានធ្វើឡើងក្នុងគោលបំណងការងារ ប្រកបដោយសុវត្ថិភាព សីលធម៌ និងមិនប៉ះពាល់ដល់ប្រព័ន្ធទិន្នន័យរបស់ក្រុមហ៊ុន។
បុគ្គលិកត្រូវប្រើប្រាស់អ៊ីនធឺណិតសម្រាប់កិច្ចការងារដែលពាក់ព័ន្ធនឹងតួនាទីរបស់ខ្លួនតែប៉ុណ្ណោះ។
ការប្រើប្រាស់ផ្ទាល់ខ្លួនក្នុងកម្រិតតិចតួច (ដូចជាការឆែកព័ត៌មានខ្លីៗ) អាចធ្វើទៅបានក្នុងម៉ោងសម្រាក ប៉ុន្តែមិនត្រូវឱ្យប៉ះពាល់ដល់ល្បឿនអ៊ីនធឺណិតរួមឡើយ។
ក្រុមហ៊ុននឹងធ្វើការបិទ (Block) និងចាត់វិធានការវិន័យចំពោះការចូលមើល៖
គេហទំព័រអាសអាភាស៖ រូបភាពឬវីដេអូដែលខុសច្បាប់ និងប៉ះពាល់សីលធម៌។
គេហទំព័រល្បែងស៊ីសង៖ ការលេងល្បែងអនឡាញគ្រប់ប្រភេទ។
គេហទំព័រមានមេរោគ៖ គេហទំព័រដែលចាត់ទុកថាមានហានិភ័យ(Malware/Phishing)ប្រព័ន្ធនឹងបិទរាល់ Link ដែលប្រព័ន្ធសុវត្ថិភាពគិតថាមានហានិភ័យ។
ការទាញយកខុសច្បាប់៖ ហាមទាញយកឯកសារធំៗដែលប៉ះពាល់ដល់ល្បឿនរួម។
ផ្នែកព័ត៌មានវិទ្យា (IT Department) មានសិទ្ធិត្រួតពិនិត្យរាល់រចនាសម្ព័ន្ធទិន្នន័យ (Traffic Logs) ដើម្បីការពារសុវត្ថិភាពប្រព័ន្ធបណ្តាញអ៊ីនធឺណិតក្រុមហ៊ុន។
រាល់ការព្យាយាមចូលទៅកាន់គេហទំព័រដែលត្រូវបានបិទ នឹងត្រូវបានកត់ត្រាទុកក្នុងប្រព័ន្ធដោយស្វ័យប្រវត្តិ។
រាល់ទិន្នន័យការងាររបស់បុគ្គលិកនៅលើឧបករណ៍ក្រុមហ៊ុន ត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិក្រុមហ៊ុន។
ក្រុមហ៊ុនប្តេជ្ញាការពារព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិក និងមិនយកទៅប្រើប្រាស់ក្រៅពីគោលបំណងសន្តិសុខឡើយ។
រាល់ការរំលោភលើគោលការណ៍នេះ បុគ្គលិកនឹងត្រូវទទួលការណែនាំ ការព្រមានជាលាយលក្ខណ៍អក្សរ ឬវិធានការវិន័យផ្សេងៗតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
The network security system has blocked access to:🌎
Effective Date: Jan 01, 2026
The purpose of this policy is to ensure that internet access within the company is utilized exclusively for business-related objectives. This policy aims to maintain a secure, ethical, and productive digital workspace while protecting the integrity of the company’s data systems and technical infrastructure.
To ensure network security and professional standards, the company implements strict filtering (blocking) and will take disciplinary action regarding access to the following:
Failure to comply with this policy may result in disciplinary measures in accordance with the company’s internal regulations. Actions may include, but are not limited to: • Verbal counseling or formal coaching. • Official written warnings. • Suspension or further disciplinary actions based on the severity of the violation.